khmer eng
  • គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបើកសម័យប្រជុំលើកទី៧ នាព្រឹកថ្ងៃទី២ កក្កដា ឆ្នាំ២០២១
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំពីចម្ងាយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន ៥ រួមមាន៖

    ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ-កម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

    ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ-កម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

    ៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ-កម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានា លើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

    ៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់

    ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ-កម្ពុជាឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

    ៥-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

    បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចជា៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ និងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ខាងលើ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សម្តេចតេជោ អនុញ្ញាតឱ្យប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម